អំពីគេហទំព័រ
សកលលោកនាសម័យទំនើបនេះ បាននិងកំពុងឈរលើបរិបទនៃការធ្វើកំណែ
ទម្រង់លើគ្រប់វិស័យដើម្បីឆ្លើយតបទៅនឹងតម្រូវការឥតឈប់ឈររបស់សង្គម ។ សំដៅលើក
កម្ពស់គុណភាពជីវិត និងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋ ។
ស្របជាមួយគ្នានេះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានមហិច្ឆិតាប្រែក្លាយ
ជាសហគមន៍តែមួយ វាសនាតែមួយ កំពុងផ្តោតការយកចិត្តទុកដាក់លើកំណែទម្រង់
វិមជ្ឈការ និងសហវិមជ្ឈការ ។
ឧត្តមសិក្សាដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាអនុវិស័យ
គន្លឹះមួយ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៃប្រទេសជាតិនីមួយៗ
ក្នុងសកលលោក ។ សកលភាវូបណីយកម្ម និង សមាហរណកម្មតំបន់ ជាបរិបទមួយដែល
មានឥទ្ធិពលទៅលើគ្រប់វិស័យ នៃសេដ្ឋកិច្ចសង្គម ជាពិសេសវិស័យអប់រំ កម្ពុជាយើង ។
ដូច្នេះការអភិវឌ្ឍធនធានមនុស្ស ត្រូវសម្របទៅតាមនិន្នាការសកលលោក និង
តំបន់ ទើបក្រុមយើងខ្ញុំបង្កើតគេហទំព័រ www.itkhmerangkor.net ដើម្បីរួមចំណែកផ្តល់នូវ
ឯកសារជំនួយដល់ការសិស្សាស្រាវជ្រាវរបស់ លោក លោកស្រី សិស្សានុសិស្ស និស្សិត
ក្នុង គោលបំណងបង្ហាញផ្លូវឲ្យបានច្បាស់លាស់សម្រាប់ឆ្ពោះ ទៅយុគ្គសម័យនៃសេដ្ឋកិច្ច
សកលនិងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក្នុងខ្លឹមសារលើកកម្ពស់មធ្យោបាយ
តភ្ជាប់គ្នារវាងឧត្តមសិក្សាក្នុងប្រទេស និងឧត្តមសិក្សាក្នុងតំបន់អាស៊ាន ។ ហេតុនេះ ច្រក
សិស្សាជាច្រើនក៏ត្រូវបានបង្កើតឡើងដើម្បីផ្តល់លទ្ធភាពក្នុងការស្វែងរកទិន្នន័យសម្រាប់
ទ្រទ្រង់សង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ និងគុណភាពនៃចំណេះដឹងរបស់
និស្សិតឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារនិងរបរជំនួញជាច្រើនទៀត
តាមរយៈគេហទំព័រយើងខ្ញុំ ។
ជាចុងបញ្ចប់នេះ ទោះបីក្រុមយើងខ្ញុំព្យាយាមស្រាវជ្រាវ ដើម្បីលើកកម្ពស់ផ្នែកសិក្សា
អប់រំ និង នវានុវត្តន៍ ផ្នែកបច្ចេកវិទ្យា យ៉ាងណាក៏ដោយ ខ្ញុំបាទសូមខន្តីអភ័យទោសពីសំណាក់
អស់លោក លោកស្រី ប្រិយមិត្ត អ្នកអានទាំងអស់ នូវកំហុសឆ្គងដែលកើតមានឡើង និង
សូមស្វាគមន៍ជានិច្ចរាល់មតិរិះគន់ ដើម្បីស្ថាបនា និងសំណូមពរក្នុងមជ្ឈដ្ឋានអ្នកសិក្សា
ស្រាវជា្រវ ដោយទឹកចិត្តសោមនស្សក្រៃលែង ដើម្បីឲ្យគេហទំព័រក្រុមយើងខ្ញុំកាន់តែសុក្រឹត
ថែមទៀត ។ សូមឲ្យ លោក លោកស្រី សិស្ស និស្សិត ជួបតែសេចក្តីសុខ សំណាងល្អ ព្រម
ទាំងមានប្រាជ្ញាវាងវៃ ក្នុងក្របខណ្ឌគុណវុឌ្ឍិជាតិ ។
+វិទ្យាសាស្ត្រធម្មជាតិ៖
តើ អ្វីវិទ្យាសាស្រ្តធម្មជាតិ ?
វិទ្យាសាស្រ្តធម្មជាតិ គឺជាការសិក្សាបន្សំនៃមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា បុរាណវិទ្យា ទស្សនវិជ្ជា និង ចិត្តវិទ្យា ។
គេហទំព័រនេះអ្នកនឹងបានធ្វើការក្នុងក្របខ័ណ្ឌនៃវិទ្យាសាស្រ្តធម្មជាតិនេះ ទោះជាយ៉ាងណា មុខវិជ្ជាទាំងនេះជាញឹកញាប់ត្រូវបានចាត់ទុកថាជាមុខវិជ្ជាខុស គ្នាជាមួយព្រំដែនកំណត់នីមួយៗ ហើយប្រធានបទហាក់ដូចជាមានភាសាបារម្ភ ផ្ទាល់ខ្លួនរបស់មុខវិជ្ជានីមួយៗ ជាការពិតណាស់ វិទ្យាសាស្រ្តសម័យទំនើបពាក់ ព័ន្ធ នឹងការបំបែកបញ្ញា ដើម្បីបង្កើតបានជាមុខវិជ្ជាល្អបំផុត សម្រាប់ អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រ សិក្សា រួមគ្នា ប្រមូលទេពកោសល្យរបស់ខ្លួន ថាមពលនិងបញ្ញា ដើម្បី ដោះស្រាយ បញ្ហាបន្ទាន់បំផុត ក្នុងបច្ចុប្បន្ន និង ថ្ងៃអនាគត ៖
- ការនិយាយ និង ការជួបប្រជុំ
- ប្រធានបទផ្នែកវិទ្យាសាស្រ្តដែលត្រូវដោះស្រាយ
ការសិក្សាស្រាវជ្រាវ គួរឱ្យរំភើបបំផុត គឺត្រូវបានទទួលយកបញ្ហាធំបំផុត របស់តំបន់ និង ពិភពលោកសព្វថ្ងៃនេះកំពុងប្រឈមមុខនឹងត្រូវបានដោះស្រាយ កាន់តែខ្លាំងឡើង មានទាំង និយោជក ក្រុមហ៊ុន មិនថាក្នុងវិស័យសាធារណៈឬ វិស័យឯកជន គឺកំពុងតែស្វែងរកនិស្សិតបញ្ចប់ការសិក្សាមួយដែលមាន គុណសម្បតិ្ត និងគុណភាពបញ្ញាស៊ីជម្រៅនៃបទពិសោធ សំខាន់ចាំបាច់ជំនាញ ការទំនាក់ទំនងបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងការងារជាក្រុមវិទ្យាសាស្រ្ត បច្ចេកទេស ។
គេហទំព័រនេះផ្តល់ឲ្យអ្នកសិស្សាស្រាវជ្រាវ កាន់តែមានភាពរឹងមាំ ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា អ្នកនិងមានសមត្ថភាពក្នុងការវិភាគនិងដោះស្រាយ បញ្ហាស្មុគស្មាញ និងឧបសគ្គដោយ ការគិតតក្ក វិភាគប្រព័ន្ធទំហំធំធ្ងន់ធ្ងរ គួបផ្សំនឹង លក្ខណៈសម្បត្ដិខ្ពស់ ជាអ្នកដឹកនាំដែលមានការអភិវឌ្ឍ នឹងបំពាក់ អ្នកដើម្បីបន្តការផ្លាស់ប្តូរតួនាទី ក្នុងការប្រកួតប្រជែងក្នុងវិស័យស្រាវជ្រាវ វិទ្យាសាស្រ្តចម្រុះដែលជាគោលនយោបាយសាធារណៈ ការរចនានិងការអភិវឌ្ឍបច្ចេកវិទ្យា និងកម្មវិធីកុំព្យូទ័រទំនើប។
ក្រុមគេហទំព័រយើងខ្ញុំរំពឹងទុកថា ប្រសិនអ្នកចង់ក្លាយជាអ្នកវិទ្យាសាស្ត្រ អ្នកនឹងត្រូវសិក្សាមុខវិជ្ជារួមបញ្ចូលគ្នាដោយយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ខ្ពស់ចំពោះមុខវិជ្ជានីមួយៗ ក្រុមយើងខ្ញុំនិងខិតខំស្រាវជ្រាវនូវរបកគំហើញថ្មីៗ ដែលបណ្តាអ្នកវិទ្យាសាស្រ្តក្នុងសកលលោកបានរកឃើញមកបង្ហាញជូន លោក លោកស្រី សិស្ស និសិ្សត ដើមរួមចំណែកអភិវឌ្ឍសតិបញ្ញា និង ប្រកបដោយគុណវុឌ្ឍិជាតិ។
សូមអរគុណ !
+វិទ្យាសាស្ត្រសង្គម
មានទ្រឹស្តីរបស់ទស្សនវិទូ ជាច្រើនដែលបានឲ្យនិយមន័យ វិទ្យាសាស្ត្រសង្គម ប៉ុន្តែ ក្នុងទីនេះមិនបានលើកមកបង្ហាញទាំងស្រុងនោះទេ ហើយក៏មិនបានបង្ហាញអំពី វិធីសាស្ត្រស្រាវជ្រាវ វិទ្យាសាស្ត្រសង្គមនោះដែរ ក្រាន់តែបង្ហាញនៃបណ្តុំមូលដ្ឋានគ្រឹះនៃមុខវិជ្ជាមួយចំនួន របស់វិទ្យាសាស្ត្រសង្គម និងទំនាក់ទំនងរវាង វិទ្យាសាស្ត្រសង្គម ជាមួយនិង វិទ្យាសាស្ត្រធម្មជាតិ តែប៉ុណ្ណោះ ។
តើវិទ្យាសាស្ត្រសង្គម សិក្សាអំពីអ្វី ?
សិក្សាអំពីបាតុភូតសង្គម ។
តើអ្វីទៅជាមូលដ្ឋានគ្រឹះ សិក្សាអំពីវិទ្យាសាស្ត្រសង្គម ?
« វិទ្យាសាស្ត្រសង្គម ជាទូទៅត្រូវបានគេចាត់ទុកថាជាការរួមបញ្ចូល ចិត្តវិទ្យា សង្គមវិទ្យា នរវិទ្យាទាក់ទង់និងការវិវត្តន៍នៃមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនយោបាយ ច្បាប់វិន័យ ប្រព័ន្ធរបស់សង្គម ស្ថានប័នរបស់សង្គម ទំនៀមទំលាប់ប្រពៃណី មូលហេតុដែលមនុស្សប្រព្រឹត្ត (មានជាបុគ្គល និង ក្នុងក្រុមនៅក្នុងសង្គម ) » ។ ដោយមាន កម្មវត្ថុសិក្សាច្បាស់លាស់បែបនេះទើបធ្វើឲ្យសង្គមវិទ្យា ក្លាយជា " វិទ្យាសាស្ត្រ " ជាហេតុ តម្រូវឲ្យមានវិធីសាស្ត្រជាប្រព័ន្ធ និងមានវិន័យ នៃការទទួលបានចំណេះដឹង ដែលថាត្រូវតែ មានចំណេះដឹងអាចផ្ទៀងផ្ទាត់បាន ។ វិទ្យាសាស្ត្រសង្គម ធ្វើការត្រួតគ្នាជាមួយនិង ទស្សនវិជ្ជា ច្បាប់ ភូមិសាស្ត្រ និង ផ្នែកអក្សរសាស្ត្រ ទោះជាបែបនេះក្តី ក្រុមទស្សនវិទូ ផ្នែកវិទ្យាសាស្ត្រសង្គម បានរកឃើញវិធីសាស្ត្រស្រាវជ្រាវ ផ្សេងគ្នាជាច្រើន ដែលមានមូល ដ្ឋាន ក្នុងប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ។
គោលបំណងរបស់គេហទំព័រនេះ ចង់បង្ហាញគំនិត គួរយកចិត្តទុកដាក់លើវិទ្យាសាស្ត្រសង្គម ប្រព័ន្ធផ្សព្វផ្សាយ ពិនិត្យលើកត្តានានា សេដ្ឋកិច្ចនយោបាយ វប្បធម៌ វិន័យ ដែលជួយសម្រួលដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈ អ្នកវិទ្យាសាស្ត្រសង្គម បានចូលរួម ចំណែក គំនិតជជែកពិភាក្សាគ្នាដែលពិតមុនកាលបរិច្ឆេទវត្តមាន របស់វិទ្យាសាស្ត្រធម្មជាតិ។
+ដូចម្តេច ហៅថា ការគិត ?
ការគិត គឺជារបៀបប្រព្រឹត្តទៅនៃគំនិត ដែលមានកម្មវត្ថុសិក្សា លោកៈសត្យានុម័ត បាតុភូត និងលំនាំទាំងឡាយ នៃបណ្តុំពុទ្ធិ ដែលមានទំនាក់ទំនងគ្នា ហើយបង្កើតបានជា ការ ឯកភាពមួយ នៃទ្រឹស្តី។
*របៀបគិត៖
-ត្រិះរិះ លើប្រព័ន្ធ ទ្រឹស្តី និង គំនិតសំខាន់ៗ និង របៀបអនុវត្តចំណេះដឹងក្នុងការប្រតិបត្តិ ។
-ចរិតប្រវត្តិសាស្រ្ត និង ដំណើរអភិវឌ្ឍ របស់ប្រវត្តិសាស្ត្រនោះ ។
-ក្តាប់បានចំណេះដឹង មានន័យថាយល់ជ្រួតជ្រាបជ្រៅជ្រះ ច្បាស់លាស់ចាំបានយូរ អនុវត្តបានល្អ នូវចំណេះដឹងដែលបានរៀនរួចមកហើយ យល់ច្បាស់នូវបទពិសោធន៍ របស់មនុស្សជាតិហើយអាច កែប្រែបានជាបទពិសោធន៍ផ្ទាល់ខ្លួន ។
-យល់ជ្រួតជ្រាបចំណេះដឹងមានន័យថា ត្រូវប្រែក្លាយចំណេះដឹងនោះឲ្យទៅជាចំណេះធ្វើ បំណិនប្រសប់ និង ទម្លាប់ ។
-ចំណេះធ្វើ គឺជាសកម្មភាពអនុវត្ត ដែលអ្នកត្រូវអនុវត្តឈរលើមូលដ្ឋាននៃចំណេះដឹង ដែលបានយល់ជ្រួតជ្រាបរួចមកហើយ ការអនុវត្តន៍ជាញឹកញយ បានក្លាយជាស្វ័យប្រវត្តិ រួចទៅជា បំនិនប្រសប់
-បំនិនប្រសប់ គឺជាសកម្មភាពដែលបានក្លាយមកពីប្រវត្តិកម្មដោយការហ្វឹកហ្វឺន ។ បំនិនប្រសប់ លេចធ្លោឡើងក្នុងភាពថ្នឹកក្នុងការងាររបស់មនុស្ស ។ គឺយ៉ាងនេះហើយ ដែលបំនិន ប្រសប់បានក្លាយទៅជាភាពរហ័សរហួនដ៏ល្អបំផុតក្នុងការងារ ។
-ទម្លាប់ គឺជាសកម្មភាពស្វ័យប្រវត្តិ ឬ ប្រវត្តិកម្មដែលមិនទាន់ពេញលក្ខណៈ ។ ទម្លាប់ច្រើនកើតមានឡើងនៅក្នុងជីវភាពរស់នៅ និង ក្នុងការងារសង្គម ។ ទម្លាប់មាន លក្ខណៈទៅតាមតំរូវការ ។ ទម្លាប់ស្តែងឲ្យឃើញនូវបែបបទក្នុងសកម្មភាពផង និង អាកប្បកិរិយា ផ្សារភ្ជាប់ទៅនឺងអត្ថន័យសីលធម៌ផង ។
ដូច្នេះ ចំណេះដឹងការគិត វាគឺជាមូលដ្នាន សម្រាប់បណ្តុះបណ្តាលចំណេះធ្វើ បំនិនប្រសប់ បានក្លាយទៅជាលក្ខខ័ណ្ឌចាំបាច់ ក្នុងការយល់ជ្រូតជ្រាបចំណេះដឹង ឬសកម្មភាពត្រួស ត្រាយដោយឡែកៗ នៃប្រត្យត្សារម្មណ៍ បង្កើតជារូបតំណាងក្នុងលំនឹកគិត ដើម្បីបង្កើតទ្រឹស្តី ។